យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Pedri បាននិយាយថា៖
«ជាមួយនឹងគោលដៅដំបូងនៅក្នុងចិត្ត វាច្បាស់ណាស់ថារបួសឥឡូវនេះគឺជារឿងអតីតកាល។ ខ្ញុំមានអារម្មណ៍ល្អខាងរាងកាយ និងរំភើបខ្លាំងណាស់សម្រាប់ Euro ២០២៤ ដែលនឹងចាប់ផ្តើម»៕
៧. Atletico Madrid ចង់បានខ្សែការពាររបស់ក្លឹប Real Sociedad
យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid កំពុងធ្វើការពិភាក្សា ដើម្បីឈានដល់ការបញ្ចប់ការព្រមព្រៀងក្នុងការផ្ទេរកីឡាករ Robin Le Normand ក្នុងពេលឆាប់ៗនេះ។
ការចរចាកំពុងដំណើរការរវាងក្លឹបទាំង ២ ខណៈក្លឹប Atléti ចង់ឱ្យគាត់ក្លាយជាខ្សែការពារកណ្តាលដំបូងត្រូវបានចុះហត្ថលេខា។ លក្ខខណ្ឌផ្ទាល់ខ្លួនបានព្រមព្រៀងរួចរាល់ ហើយនៅពេលនេះនៅសល់តែកិច្ចព្រមព្រៀងរវាងក្លឹបនោះទេ៕