យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Gio Lo Celso និងក្លឹប Tottenham នៅតែគ្រោងចែកផ្លូវគ្នានៅរដូវក្តៅនេះ ជាមួយនឹងកុងត្រាដែលនៅសល់ ១ឆ្នាំទៀត។
ក្នុងនោះក្លឹប Real Betis គឺជាក្លឹបមួយដែលចាប់អារម្មណ៍ចង់បានកីឡាករ Gio Lo Celso ហើយខាងក្លឹបក៏បានទាក់ទងទៅកាន់ភ្នាក់ងាររបស់កីឡាករផងដែរ។ នៅមិនទាន់មានការព្រមព្រៀងណាមួយទេ ខណៈក្លឹប Betis ត្រូវធ្វើការលក់កីឡាករសិន ដោយក្នុងនោះមានកីឡាករ Nabil Fekir ផងដែរ៕