ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Joshua Zirkzee របស់ក្លឹប Bologna កំពុងមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Manchester United និង Arsenal ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ប៉ុន្តែវាហាក់ដូចជាភាគីទាំងពីរអាចនឹងបាត់បង់កីឡាករវ័យ ២៣ឆ្នាំដែលមានលក្ខខណ្ឌផ្តាច់កុងត្រា ៤០លានអឺរ៉ូ។
នេះបើយោងតាមការចេញផ្សាយរបស់ Teamtalk បានអោយដឹងថាកីឡាករមានបំណងចង់ផ្ទេរទៅកាន់ក្លឹប AC Milan ហើយបានយល់ព្រមនៅលក្ខខណ្ឌកុងត្រារយៈពេល ៥ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួល ៤.៥លានអឺរ៉ូក្នុងមួយរដូវកាល៕