យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានបន្តកុងត្រាសម្រាប់អ្នកចាំទី Stefan Ortega រហូតដល់ខែមិថុនា ឆ្នាំ២០២៦។
គាត់ត្រូវបានចាត់ទុកថាជាអ្នកចាំទីកំពូលម្នាក់សម្រាប់ក្រុមប្រឹក្សា Man City និងលោក Pep Guardiola ហើយកីឡាករ Ortega ក៏សប្បាយចិត្តខ្លាំងនៅក្លឹប Man City ដូចគ្នា។
ដោយឡែកអ្នកចាំទី Éderson អាចចាកចេញពី Manchester City នៅរដូវក្តៅនេះ ដូចដែលបានបង្ហាញកាលពីពីរសប្តាហ៍មុន ដោយក្លឹបអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍…។ ខាងក្លឹប Man City នឹងមិនរារាំងគាត់នោះទេ ប្រសិនជា Ederson សុំចាកចេញមែននោះ៕