ក្លឹបមេឃខៀវ Man City ចេញមកបញ្ចាក់យ៉ាងច្បាស់ពីអនាគតរបស់កីឡាករ Julián Álvarez

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City មិនមានគម្រោងទទួលយកសំណើសុំខ្ចីជើងណាមួយសម្រាប់កីឡាករ Julián Álvarez នៅរដូវក្តៅនេះទេ។

គាត់ចង់លេងអោយបានច្រើនបន្ថែមទៀត ហើយក្លឹបក៏ត្រូវបានជូនដំណឹងដោយភ្នាក់ងាររបស់កីឡាករ Julián Álvarez អំពីរឿងនេះ ខណៈក្លឹប Man City នៅតែចង់រក្សាទុក Julian Alvarez នៅទឹកដី Etihad ដដែល។ ដោយឡែកខាងក្លឹប Paris Saint-Germain បានទាក់ទងភ្នាក់ងារ Álvarez ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដូចដែលបានបញ្ជាក់៕