Man Utd កំពុងពន្លឿនការចរចាយកខ្សែការពារក្លឹបបារាំងមកពង្រឹងក្រុម

0

ក្លឹប Manchester United ចង់ធ្វើការផ្ទេរយកខ្សែការពារវ័យ ១៨ឆ្នាំ កីឡាករ Leny Yoro របស់ក្លឹប Lille មកពង្រឹងនៅតំបន់ការពាររបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹបបិសាចក្រហមបានដាក់សំណើរមានតម្លៃ ៦០លានអឺរ៉ូក្នុងគោលបំណង់ចង់យកឈ្នះក្លឹប Real Madrid ក្នុងការចុះហត្ថលេខាយកខ្សែការពារវ័យក្មេងរូបនេះអោយបានកាន់តែឆាប់ៗ។

ក្លឹប United ចាត់ទុក កីឡាករ Yoro ជាកីឡាករសំខាន់ក្នុងការមកកសាងក្រុមឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេដឹងថាពួកគេត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីបញ្ចប់កិច្ចព្រមព្រៀង ជាពិសេសជាមួយនឹងក្លឹប Paris Saint-Germain ក៏បង្ហាញចំណាប់អារម្មណ៍ចំពោះយុវជនសញ្ជាតិបារាំងផងដែរ៕