ក្រុមក្មេងទំនើងចំនួន២ក្រុម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានពាក់ព័ន្ធ និងករណីអំពើហិង្សា

0

មណ្ឌលគិរី ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០​២​៤ មានករណីហិង្សាដោយចេតនា (វាយគ្នាទៅវិ​ញទៅមក បង្កឡើងដោយក្មេងទំនើង) ទីក​ន្លែងកើត​ហេតុ ភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះ​ញែក ខេត្តមណ្ឌលគិរី វេលាម៉ោង ២១ និង ៣០ នាទី នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤ បង្ក​ឡើងដោយក្រុមក្មេងទំនើងចំនួនពីរក្រុម ក្រុម​ទី១ដែលមានឈ្មោះដូចខាងក្រោម៖ ១. ជនសង្ស័យឈ្មោះ លីម ពៅ ហៅវីត ភេទ​ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌ​លគិរី ( ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះញែក )។ ទី២. ជនសង្ស័យឈ្មោះ មឿន ម៉ាណូ ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ( ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះញែក )។ ទី៣. ជនសង្ស័យឈ្មោះ ឈុនដួង រាជសីហ៍ ហៅទិ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌ​ល​គិរី  (រត់គេចខ្លួន) ក្រុមទី២មានឈ្មោះដូចខាងក្រោ៖ ១. ជនសង្ស័យឈ្មោះ ប៉ាង ថៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅចំណុចភូមិថ្មី ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ( រត់គេចខ្លួន)។ ទី២. ជនសង្ស័យឈ្មោះ ប៉ាង ថាត់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅចំណុចភូមិថ្មី ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី( រត់គេចខ្លួន)។ ទី៣. មិនស្គាល់អត្តសញ្ញាណ អំពីសភាពអង់ហេតុ។

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ២១ និង ៣០នាទី នៅចំណុច Concert ស្ថិត​នៅ ភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី  ឈ្មោះ មឿន មនោ ភេទប្រុសអាយុ ១៥ឆ្នាំ បាននាំគ្នាទៅមើល Concert នៅចំណុចភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះ​ញែក ខេត្តមណ្ឌលគិរី ដោយមានគ្នា ចំនួន ០៣ នាក់ ដែលមាន​ឈ្មោះ​ដូចខាងក្រោមនេះ ៖ ទី១/ឈ្មោះ ឈុន ដួងរាសី ហៅទិ ទី​២/ឈ្មោះ លីម ពៅ ហៅវីត ពេលទៅដល់ទីតាំងកន្លែង Concert អ្នកទាំងបីនាក់បានឃើញក្រុមរបស់ឈ្មោះ ប៉ាង ថៃ ដែលមានគ្នា ចំនួន ០៣ នាក់ដូចគ្នា ពេលនោះក្រុមរបស់ឈ្មោះ ទិ ក៏បានស្ទុះទៅវាយជាមួយក្រុមរបស់ ឈ្មោះ ថៃ ដោយ​មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ពេ​ល​នោះសមត្ថកិច្ចយើងបានឃើញក៏បានចុះ​ទៅអន្តរាគមន៍ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន​០១នាក់ឈ្មោះ លីម ពៅ ហៅវីត ភេទប្រុស អាយុ ១៩ឆ្នាំ យកមកអធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីធ្វើការសួរនាំ។ លុះព្រឹកឡើងថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ កម្លាំងអធិ​ការដ្ឋាននគរបាល ស្រុកកោះញែក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះទៅធ្វើការស្រាវជ្រាវរកឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ទៀតឈ្មោះ មឿន ម៉ាណូ ភេទប្រុស អាយុ ១៥ឆ្នាំ យកមកអធិការដ្ឋាននគរបាល ស្រុកកោះញែកដើម្បីចាត់ការតាមនីតិវិធីបន្ត។​

បច្ចុប្បន្នជនសង្ស័យ ចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលនិងកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំ​រឿងដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ដោយឡែកជនសង្ស័យ ចំនួន ០៤ នាក់ទៀតដែលបច្ចុប្បន្នបានរត់គេចខ្លួន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ស្រុកកោះញែក និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំ៦ កំពុងស្វែងរកចាប់ខ្លួន៕