កីឡាករ Wilfred Ndidi កំពុងទាក់ទាញចំណាប់អារម្មណ៍ក្លឹបជាច្រើន សូម្បីក្លឹបយក្សនៅអេស្ប៉ាញក៏ចង់បាន

0

យោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barcelona បានរាយការណ៍អំពីការពិចារណាក្នុងការផ្ទេរខ្សែបម្រើការពាររបស់ក្លឹប Leicester City កីឡាករ Wilfred Ndidi ខណៈកុងត្រារបស់គាត់ជិតនឹងផុតផងដែរ។ កុងត្រាកីឡាករវ័យ ២៧ឆ្នាំ នៅកីឡដ្ឋាន King Power នឹងផុតនៅចុងខែនេះ ហើយគាត់ក៏កំពុងស្ថិតនៅក្រោមក្រសែភ្នែករបស់ក្លឹបធំៗនៅតំបន់អឺរ៉ុប។

ក្នុងចំណោមក្លឹបទាំងនោះមាន Juventus មួយដែលជាគ្រូប្រជែងយ៉ាងខ្លាំង ចង់ចុះហត្ថលេខាយកគាត់អោយបានសម្រាប់ពង្រឹងក្រុមរបស់ខ្លួននារដូវកាលក្រោយ។

កីឡាករសញ្ជាតិនីហ្សេរីយ៉ាគឺជាតួអង្គសំខាន់សម្រាប់ក្លឹប Leicester ចាប់តាំងពីការមកដល់របស់គាត់ ដោយបានបង្ហាញនៅទម្រង់លេងយ៉ាងទាក់ទាញធ្វើអោយមានចំណាប់អារម្មណ៍ពីក្លឹបជាច្រើន៕