យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Barcelona លោក Laporta បាននិយាយអំពីការផ្ទេរ Mbappe ទៅកាន់ Real Madrid ថា៖
«ក្នុងនាមជាអ្នកគាំទ្រ Barça វាមិនមែនជារឿងល្អទេក្នុងការឃើញ Mbappé ទៅ Real Madrid។ ប៉ុន្តែនិយាយឱ្យត្រង់ទៅ ខ្ញុំចូលចិត្តយុទ្ធសាស្រ្តរបស់យើងក្នុងការជឿជាក់លើគម្រោងជាមួយកីឡាករដែលហ្វឹកហាត់ និងបង្កើតដោយដោយសាលាបាល់ទាត់ La Masia។ ខ្ញុំគោរពគូប្រជែងរបស់យើង ប៉ុន្តែខ្ញុំរក្សាទស្សនវិជ្ជារបស់យើង»៕