យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Laporta និយាយអំពីអ្នកចាត់ការថ្មីលោក Hansi Flick ថា៖
«ខ្ញុំចាប់ផ្តើមគិតពីលោក Flick ក្នុងនាមជាអ្នកចាត់ការក្លឹប Barça ចាប់តាំងពីខ្ញុំចូលរួមជាមួយក្លឹបម្តងទៀត។ គាត់បានចាប់ផ្តើមសិក្សាអំពីក្រុមភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក Xavi ។ របាយការណ៍ទាំងអស់ដែលយើងមានលើលោក Flick គឺមានភាពវិជ្ជមានខ្លាំងណាស់។ Deco និង Bojan ក៏មានអារម្មណ៍ដូចគ្នាដែរ គឺលោក Flick ត្រូវតែជាគ្រូបង្វឹករបស់យើង»៕