លោក Ten Hag ប្តេជ្ញាយកពាន FA Cup ឲ្យបាន

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយទៅកាន់អ្នកគាំទ្រថា៖ «អ្នកគឺជាអ្នកគាំទ្រដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយយើងនឹងព្យាយាមនាំយកពាន FA Cup មកអោយទាំងអស់គ្នា»។

លោក Erik ten Hag បាននិយាយនៅចំពោះមុខអ្នកគាំទ្រ Manchester United នៅ Old Trafford ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup។

លោក Ten Hag បន្ថែមថា៖ «ការគាំទ្ររបស់អ្នកពិតជាមិនគួរឱ្យជឿ អ្នកគឺល្អបំផុត! រដូវកាលមិនទាន់ចប់ទេ ពួកយើងនឹងធ្វើដំណើរទៅ Wembley នៅពេលនេះ….។ ខ្ញុំនឹងសន្យាជាមួយអ្នកទាំងអស់គ្នាថា កីឡាករទាំងនោះនឹងផ្តល់អ្វីគ្រប់យ៉ាង នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីនាំពានមកកាន់ Old Trafford»៕