សមត្ថកិច្ចបង្ក្រាបជនសង្ស័យឆក់កាបូបដៃពីបុរសរងគ្រោះជាជនជាតិចិន តែមិនបានសម្រេច

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣៖៥០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៉ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃេ​ី​ញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មាន​គ្នា​ចំនួន​៣​នាក់​បាន​ធ្វេ​ី​សកម្មភាព ឆក់​កាបូបដៃ​ពី​បុរស​ជនជាតិ​ចិន​កំពុង​ដេ​ី​រ​តែ​មិន​បាន​សម្រេច​។

ភ្លាម​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ធ្វេ​ី​ការ​ប្រដេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង និង​បន្ត​ប្រដេញ​ឃាត់​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ទៀត នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់​អង្រែ​លេ​ី ខណ្ឌមានជ័យ រួម​មាន​៖

*​ទី​១៖ ឈ្មោះ ភ ស្តា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​(​ដៃដល់​)
*​ទី​២៖ ឈ្មោះ ហេង វិបុល ហៅ ហេង វិ​រះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ម្តុំ​វត្ត​សន្សំ​កុសល ផ្លូវ​១២​បេ​តេ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​(​អ្នក​បេ​ី​ក​)
*​ទី​៣៖ ឈ្មោះ សូ បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​លេខ​៥១ ផ្លូវ​លេខ​៤ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​(​បិទ​គូទ​)​។

សម្ភារ​ដកហូត​មាន​៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KR-7386(​របស់​ជនសង្ស័យ​) និង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JQ-9423(​របស់​ជនសង្ស័យ​)​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ខាង​លេ​ី​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ