យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Bruno Fernandes ចេញមកបញ្ជាក់អំពីអនាគតរបស់គាត់ថា៖
«ខ្ញុំនឹងនៅទីនេះរហូត នៅពេលដែលក្លឹបត្រូវការខ្ញុំ ហើយក្លឹបចង់អោយខ្ញុំក្លាយជាផ្នែកមួយនៃគម្រោងអនាគត។ ហើយប្រសិនបើដោយសារបញ្ហាមួយចំនួនក្លឹបមិនចង់បានខ្ញុំ នោះខ្ញុំនឹងចាកចេញ»៕