Liverpool សម្លឹងឃើញកីឡាកររបស់ Newcastle មកជំនួសកន្លែង Salah

0

យោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹប Liverpool កំពុងចាប់អារម្មណ៍កីឡាករសញ្ជាតិអង់គ្លេស Anthony Gordon ប៉ុន្តែតារាឆ្នើមវ័យ ២៣ឆ្នាំរបស់ក្លឹប Newcastle រូបនេះត្រូវបានគេប៉ាន់ស្មានតម្លៃប្រហែល ១០០លានផោន។

ជាមួយនឹងលទ្ធភាពដែលកីឡាករ Mohamed Salah នឹងចាកចេញពីទឹកដី Anfield នៅរដូវក្តៅនេះ ក្លឹបហង្សក្រហមអាចនឹងយកកីឡាករ Gordon ជាអ្នកមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិអេហ្ស៊ិបរូបនេះ៕