ក្លឹប Juventus បញ្ចេញតម្លៃខ្លួនកីឡាករ Gleison Bremer

0

យោងតាមការចេញផ្សាយរបស់ Corriere Torino បានឱ្យដឹងថាក្លឹប Juventus គ្រោងដាក់លក់កីឡាករ Gleison Bremer ដែលជាគោលដៅរបស់ក្លឹប Manchester United ចង់បាន ក្នុងតម្លៃប្រមាណ ៦០លានអឺរ៉ូនៅរដូវក្តៅនេះ។

នៅមុនរដូវកាល ២០២៤-២៥ ក្លឹបបិសាចក្រហមកំពុងតែសម្លឹងរកមើលនូវការពង្រឹងនៅតំបន់ការពារ ដោយបានដាក់បញ្ចូលនៅខ្សែការពារកណ្តាលមួយចំនួននៅក្នុងបញ្ជីរបស់ពួកគេ ហើយក្នុងនោះ Bremer ក៏ជាកីឡាករម្នាក់ផងដែរ៕