ក្លឹបមេឃខៀវអាចនឹងបាត់បង់កីឡាករសំខាន់ ២នាក់

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាតារាឆ្នើមពីររូបរបស់ក្លឹប Manchester City គឺកីឡាករ Bernardo Silva និងកីឡាករ Kevin De Bruyne អាចចាកចេញពីក្លឹបក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។

ក្លឹប Paris Saint-Germain នៅតែចាប់អារម្មណ៍លើកីឡាករអន្តរជាតិព័រទុយហ្គាល់ ខណៈដែល Kevin De Buryne បន្តទាក់ទាញចំណាប់អារម្មណ៍ពីនៅ Saudi Pro League ។ ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូន ១០០ លានផោនសម្រាប់ខ្សែបម្រើវ័យ ៣២ឆ្នាំ៕