ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពល ខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និសីទ សារព័ត៌មានទាក់ទងនឹងការធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២៤ ជាសមយុទ្ធទ្រង់ ទ្រាយធំលើកទី៦ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ចំនួន២០៧៥នាក់។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ថ្លែងថា សម្រាប់លំហាត់សមយុទ្ធយោធា រវាងកងទ័ពកម្ពុជានិងចិននេះ នឹងធ្វើឡើង ក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើ ភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌» ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។
លំហាត់សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ព រំដោះប្រជាជនចិន បានរៀបចំឡើងរួចនៅក្នុងលើទឹកដីប្រទេសកម្ពុជា ចំនួន៥លើក មកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែសមយុទ្ធនេះ បានអាកខានទៅវិញ បន្ទាប់ពីផ្ទុះឡើងនូវ ការរាតត្បាតជំងឺកូវីដ១៩។ បន្ទាប់មក «សមយុទ្ធនាគមាស ២០២០» ដែលជាសម យុទ្ធយោធារួមគ្នាលើកទី៤ ត្រូវបានរៀបចំឡើង នៅឯទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ក្រោមប្រធានបទ៖ «រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម» ដែលពេលនោះកម្ពុជា មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅឡើយ។
ដោយឡែក សម្រាប់ឆ្នាំ២០២៣ កងទ័ពទាំងពីរមានធ្វើលំហាត់សមយុទ្ធរួមគ្នា ចំនួន៤ លើកផងដែររួមមាន៖ ទី១. លំហាត់សមយុទ្ធនាគមាស លើកទី៤, ទី២. លំហាត់សម យុទ្ធទេវតាសន្តិភាព, លំហាត់សមយុទ្ធមាតុភូមិដ៏បវរ ដែលធ្វើឡើងលើទឹកកម្ពុជា និងទី៤. លំហាត់សមយុទ្ធសន្តិភាព-មិត្តភាព លំហាត់នេះបានធ្វើឡើងលើទឹកដីប្រទេសចិន។ កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ។ ភាគីទាំងពីរបានដំឡើងកម្រិត ទំនាក់ទំនងជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងរួមគ្នា កសាងសហគមន៍រួមវាសនាតែមួយ៕
ប្រភព៖ AKP