យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Donny van de Beek នឹងមិនស្នាក់នៅក្លឹប Eintracht ហើយគាត់នឹងត្រលប់មកកាន់ក្លឹប Manchester United វិញនៅរដូវក្តៅនេះ…. ហើយរង់ចាំមើលនៅការផ្ទេរថ្មីម្តងទៀត។
ភ្នាក់ងាររបស់គាត់លោក Guido Albers បានប្រាប់ទៅកាន់ ESPN NL ថា៖ «ក្លឹប Eintracht Frankfurt នឹងមិនប្រើប្រាស់នៅលក្ខខណ្ឌទិញផ្តាច់កុងត្រារបស់គាត់ក្នុងតម្លៃ ១៣លានអឺរ៉ូនោះទេ។ គាត់ពិតជាមិនត្រលប់ទៅកាន់ក្លឹប Ajax វិញទេនៅរដូវក្តៅនេះ។ ជម្រើសរបស់ខ្ញុំគឺនៅប្រទេសអេស្ប៉ាញ, អ៊ីតាលី ឫក៏បារាំង… Donny ត្រូវតែទៅកាន់ក្លឹបដែលល្អ»៕