យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាកីឡាករ Chiesa បានកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករ ដែលក្លឹបនៅ Saudi League ចង់បាន។
ក្លឹបនៅអារ៉ាប៊ីសាអូឌីត ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះគាត់មាន Al-Ittihad។ ក្លឹបសេះបង្កង់ Juventus បានពិភាក្សាជាមួយនឹងកីឡាករ Federico Chiesa ទៅលើការបន្តកុងត្រាថ្មី ហើយក្លឹបនៅអ៊ីតាលី ដូចជា AS Roma ក៏បានតាមដានចំពោះស្ថានភាពរបស់គាត់ផងដែរ៕