AC Milan បញ្ជាក់យ៉ាងច្បាស់អំពីអនាគតរបស់ Rafael Leao

0

នាយកប្រតិបត្តិរបស់ក្លឹប AC Milan លោក Giorgio Furlani បានបញ្ជាក់ថា តារាឆ្នើមរបស់ពួកគេកីឡាករ Rafael Leao នឹងបន្តស្នាក់នៅជាមួយក្លឹប លើសពីរដូវកាលមួយនេះ បើទោះបីជាមានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ក៏ដោយ។

លោក Giorgio Furlani បាននិយាយប្រាប់លោក Fabrizio Romano ថា៖ «កីឡាករ Rafa Leão នឹងស្នាក់នៅ គាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែង ហើយគាត់ចង់បន្តនៅទីនេះ»៕