ក្លឹបធំៗចំនួន ៥កំពុងប្រជែងគ្នាចង់បាន Javi Guerra

0

 

យោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹបនៅ Premier League បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Javi Guerra របស់ក្លឹប Valencia នៅក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

កីឡាករវ័យ ២០ឆ្នាំ ដែលមានសញ្ជាតិអេស្ប៉ាញរូបនេះ មានតម្លៃផ្តាច់កុងត្រាប្រមាណ ១០០លានអឺរ៉ូនៅក្នុងកុងត្រារបស់គាត់ ប៉ុន្តែប្រភពដដែលបានអោយដឹងថាគាត់នឹងអាចផ្ទេរបាននៅក្នុងតម្លៃតែ ៦០លានអឺរ៉ូប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្លឹបកាំភ្លើងធំ នឹងត្រូវប្រជែងជាមួយនឹងក្លឹបមួយចំនួនទៀតដូចជា Tottenham, Manchester United, Real Madrid និង Barcelona ដែលចាប់អារម្មណ៍ចង់បានកីឡាកររូបនេះដូចគ្នា៕