មកដឹងពីកុងត្រាថ្មីរបស់កីឡាករ Warren Zaïre-Emery

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Warren Zaïre-Emery បានចុះកិច្ចសន្យារយៈពេលវែងជាមួយក្លឹប PSG រហូតដល់ឆ្នាំ ២០២៩។

ការនិយាយព្រមព្រៀងគ្នាបានកើតឡើងតាំងពីខែតុលាជាមួយនឹងក្លឹប Paris Saint Germain និងបានបោះត្រា នៅពេលដែលគាត់ឈានចូលអាយុ ១៨ឆ្នាំ។ ក្លឹប PSG ពិចារណាថា Zaïre-Emery ជាកីឡាករសំខាន់សម្រាប់គម្រោងពេលបច្ចុប្បន្ន និងអនាគតរបស់ក្លឹប ដែលនេះជាការចង់បានពីសំណាក់លោក Nasser Al Khelaifi។

កីឡាករ Zaïre-Emery បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានស្នាក់នៅ PSG វាជាក្លឹបដែលខ្ញុំស្រលាញ់តាំងពីខ្ញុំនៅក្មេង ហើយខ្ញុំចង់ធ្វើរឿងធំៗនៅទីនេះ»៕