Lucas Paquetá និយាយពីចំណាប់អារម្មណ៍របស់ Man City

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Lucas Paquetá បានលើកឡើងអំពីចំណាប់អារម្មណ៍របស់ក្លឹប Man City សម្រាប់រដូវក្តៅនេះថា៖

«រឿងនោះវាកើតឡើងតាំងពីរដូវក្តៅមុន ហើយឥឡូវនេះវាមកដល់ចុងបញ្ចប់នៃរដូវកាលហើយ អញ្ចឹងចាំមើលថានឹងមានរឿងអ្វីកើតឡើង។ ខ្ញុំសប្បាយចិត្តណាស់នៅ West Ham ខ្ញុំមិនអាចកុហកបានទេ។ ហើយ​ខ្ញុំ​ក៏​មាន​ការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ក្លឹប​ផង​ដែរ»៕