Gonzalo Montiel នឹងត្រលប់ទៅកាន់ក្លឹបចាស់វិញ

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាខ្សែការពារ Gonzalo Montiel របស់អាហ្សង់ទីនដែលឈ្នះពានរង្វាន់ World Cup គ្រោងនឹងចាកចេញពីក្លឹប Nottingham Forest នៅរដូវក្តៅនេះ ខណៈដែលក្លឹបនៅ Premier League មួយនេះនឹងមិនប្រើនៅជម្រើសក្នុងការទិញគាត់នោះទេ។

ខ្សែការពាររូបនេះកំពុងលេងខ្ចីជើងនៅក្លឹប Forest ហើយនឹងត្រលប់ទៅកាន់ក្លឹប Sevilla វិញ នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹបយក្សប្រេស៊ីល Flamengo ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាលើកីឡាកររូបនេះនៅរដូវកាលក្រោយ៕