យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Arsenal បានផ្តួចផ្តើមការពិភាក្សាជាមួយខ្សែការពារ Gabriel Magalhaes ទាក់ទងនឹងកិច្ចសន្យាថ្មី។
ទោះបីជាគាត់ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីកាលពី ១៨ខែមុនក៏ដោយ នៅពេលនេះកីឡាករ Gabriel បានពិចារណាអំពីការពន្យាកុងត្រារបស់ខ្លួនដោយសារតែការរួមចំណែករបស់គាត់ក្នុងការជួយក្រុម។ ចាប់តាំងពីចូលរួមជាមួយក្រុម Arsenal គាត់បានធ្វើអោយខ្លួនគាត់ក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមកាំភ្លើងធំ ដោយធ្វើជាដៃគូកណ្តាលដ៏រឹងមាំមួយជាមួយកីឡាករ William Saliba ។
បន្ថែមពីលើសមត្ថភាពការពាររបស់គាត់ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីរបស់គាត់ដូចគ្នា ដោយរកបាន ៤គ្រាប់ក្នុងរដូវកាលនេះ៕