រឿងនៅពីក្រោយការអវត្តមានរបស់ Jamal Musiala

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jamal Musiala មិនបានបង្ហាញខ្លួន សូម្បី​តែ​នៅ​កៅអី​បម្រុង​សម្រាប់ក្លឹប Bayern ដោយសារបញ្ហា «រលាក​សរសៃ​ពួរ»។

លោក Tuchel បាននិយាយអំពីបញ្ហានេះថា៖ «Musiala ពិតជាចង់លេង… ប៉ុន្តែគាត់មានអារម្មណ៍ឈឺចាប់ដោយសារតែរលាកសរសៃពួរដែលរារាំងគាត់»។

បុគ្គលិករបស់ក្លឹប Bayern នៅតែព្យាយាមដើម្បីអោយកីឡាករ Musiala អាចត្រលប់មកជួយក្លឹបបាននៅក្នុងការប្រកួតជាមួយនឹងក្លឹប​ Real Madrid សម្រាប់ពានរង្វាន់​ Champions League នាថ្ងៃអង្គារ៍។ ទន្ទឹមនឹងនេះដែរ Konrad Laimer បានចាកចេញពីទីលានដោយសារតែបញ្ហារបួសក្នុងកំឡុងពេលប្រកួតទល់នឹង Eintracht ហើយគាត់ក៏កំពុងស្ថិតនៅក្នុងបញ្ហាផងដែរ៕