យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយថា៖
«វាមិនយុត្តិធម៌ទេក្នុងការប្រៀបធៀបក្រុម Man United មួយនេះ ជាមួយនឹងក្រុមពីអតីតកាល។ ប៉ុន្តែសូម្បីតែក្រុម Man United នៃឆ្នាំ ២០០៤-០៥ ពួកគេមិនបានលេងបាល់ទាត់ដ៏អស្ចារ្យនោះទេ ពួកគេកំពុងរៀបចំក្រុម។ វាត្រូវចំណាយពេលវេលា។ សូម្បីតែកីឡាករដែលនៅក្នុងក្រុមនោះក៏ភ្លេចថា ពួកគេត្រូវការពេលវេលាដើម្បីអភិវឌ្ឍន៍ផងដែរ»៕