យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona បានធ្វើការបន្តនៅកុងត្រាសម្រាប់ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ កីឡាករ Marc Guiu។
កីឡាករ Guiu ដែលបានបង្ហាញខ្លួន ៧ដង និងស៊ុតបញ្ចូលទី ២គ្រាប់សម្រាប់ក្លឹប Barcelona នៅក្នុងរដូវកាលនេះនៅគ្រប់ព្រឹត្តិការណ៍ ហើយក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់គណៈគ្រប់គ្រង់របស់ក្លឹបផងដែរ។
កីឡាករជម្រើសជាតិអេស្ប៉ាញអាយុក្រោម ១៩ឆ្នាំ មានកុងត្រាជាមួយនឹងក្លឹបដល់ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែក្លឹប Barca សម្លឹងឃើញការផ្តល់នៅកុងត្រារយៈពេលវែងអោយគាត់៕