ខ្សែការពារ Ronald Araújo របស់ក្លឹប Barcelona បានបង្ហើបថាគាត់នឹងពិភាក្សាអំពីអនាគតរបស់គាត់ជាមួយក្លឹបបន្ទាប់ពីរដូវកាលនេះ។ អនាគតរបស់កីឡាករវ័យ ២៥ឆ្នាំ ដែលមានកុងត្រាជាមួយនឹងក្លឹប Barcelona ដល់ខែមិថុនា ឆ្នាំ២០២៦ កំពុងស្ថិតក្រោមការតាមដានពីសំណាក់ក្លឹប Bayern Munich និង Manchester United។
ទោះជាយ៉ាងណាក៏ដោយកីឡាករ Araujo បានទទូចថាគាត់ចង់បន្តជាមួយក្លឹប Barcelona ។ កីឡាករ Araujo បាននិយាយថា៖
«កុងត្រាថ្មីរបស់ខ្ញុំកំពុងដំណើរការល្អ ប៉ុន្តែពួកយើងនឹងអង្គុយចុះដើម្បីពិភាក្សាគ្នានៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលបាននៅ Barcelona គ្រួសាររបស់ខ្ញុំសប្បាយចិត្ត ខ្ញុំនឹងផ្តល់ឱ្យអ្វីគ្រប់យ៉ាងរហូតដល់ទីបញ្ចប់»៕