យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea និងកីឡាករ Ian Maatsen បានរំពឹងទុកក្នុងការចែកផ្លូវគ្នានារដូវក្តៅខាងមុខ។ ដែលដូចទៅនឹងអ្វីបានបញ្ជាក់នាខែមីនាកន្លងមក។
មិនមានការផ្លាស់ប្តូរសម្រាប់ផែនការរបស់ក្លឹប Chelsea ក្នុងការប្រមូលថវិកា ខណៈកីឡាករ Maatsen ចង់លេងអោយបានទៀងទាត់។ ខាងក្លឹប Borussia Dortmund សប្បាយរីករាយនឹងទម្រង់លេងរបស់កីឡាករ Maatsen ខណៈគាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ៣៥លានផោន៕