យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Chelsea មានផែនការក្នុងការលក់កីឡាករមួយចំនួនចេញអោយបានមុនថ្ងៃទី ៣០ ខែមិថុនា ដើម្បីអនុវត្តតាមច្បាប់របស់ FFP ហើយក្នុងនោះបញ្ជីឈ្មោះនោះក៏មានកីឡាករ Lukaku និង Chalobah ផងដែរ។
សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក តែងតែមានព័ត៌មានជាមួយនឹងក្លឹបនៅខាងអារ៉ាប៊ីសាអូឌីត ខណៈខ្សែការពារសញ្ជាតិអង់គ្លេសទទួលបានការចាប់អារម្មណ៍ពីក្លឹប Fulham៕