West Ham ចង់បាន​ខ្សែប្រយុទ្ធ​របស់ Leeds United មក​ជំនួស​តំណែង​របស់ Lucas Paqueta

0

យោង​តាម​ការ​ចេញផ្សាយ​របស់ HITC បានអោយ​ដឹង​ថា​ក្លឹ​ប West Ham ចង់​ធ្វើការ​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ Crysencio Summerville របស់​ក្លឹ​ប Leeds United នៅ​ក្នុង​រដូវក្តៅ​នេះ ដោយ​ពួក​គេ​ត្រូវ​សម្លឹង​រក​មើល​អ្នក​មក​ជំនួស​កន្លែង​របស់​កីឡាករ Lucas Paqueta ដែល​នឹង​ត្រូវ​ផ្ទេរ​ទៅ​ក្លឹ​ប Man City​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្រុម​ញញួរ​ធំ នឹង​ត្រូវ​ប្រជែង​ជាមួយនឹង​ក្លឹ​ប​យក្ស​នៅ​តំបន់​អឺរ៉ុប AC Milan ដែល​កំពុង​ស្វែងរក​អ្នក​មក​ជំនួស​កន្លែង​របស់ Rafael Leao៕