ក្លឹ​ប​ធំ​ចំនួន ៣​នៅ​អង់គ្លេស​ប្រជែង​គ្នា​ចង់បាន Nico Williams

0

យោង​តាម​ការ​ចេញផ្សាយ​របស់ The Telegraph បានអោយ​ដឹង​ថា​ក្លឹ​ប Tottenham Hotspur បាន​ចូលរួម​ប្រជែង​ក្នុង​ការ​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹ​ប Athletic Bilbao កីឡាករ Nico Williams សម្រាប់​ទីផ្សារ​ដោះ​ដូរ​ខាង​មុខ​នេះ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្លឹ​ប Spurs នឹង​ត្រូវ​ប្រជែង​ជាមួយនឹង​ក្លឹ​ប​នៅ Premier League ដូច​ជា Chelsea និង Arsenal ដែល​សម្លឹង​រក​មើល​ការ​ផ្ទេរ​យក​កីឡាករ​វ័យក្មេង​ម្នាក់​នេះ​ដែរ​៕