យោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប AC Milan បានរាយការណ៍អំពីអត្តសញ្ញាណតារាឆ្នើមរបស់ក្លឹប Leeds United គឺកីឡាករ Crysencio Summerville ជាជម្រើសសាកសមមកជំនួសកន្លែងរបស់កីឡាករ Rafael Leao ប្រសិនជាកីឡាកររូបនេះសម្រេចចិត្តចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
កីឡាករ Leao កំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរចេញពីក្លឹប AC Milan ស្របពេលមានក្លឹបនៅតំបន់អឺរ៉ុបដែលក្នុងនោះក៏មាន PSG ផងដែរ បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធរូបនេះ៕