យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Thomas Tuchel បាននិយាយក្រោយចប់ការប្រកួតជាមួយក្លឹប Arsenal ក្នុងពាន Champions League ថា៖
«អាជ្ញាកណ្តាលបានធ្វើខុសយ៉ាងខ្លាំង វាពិតជាបាល់ពិន័យ ១១ម៉ែត្រយ៉ាងច្បាស់របស់ពួកយើង សម្រាប់បាល់ប៉ះដៃ។ ខ្ញុំដឹងថាវាជាស្ថានភាពដ៏ឆ្កួតមួយ។ ពួកគេបានដាក់បាល់ចុះ ហើយអាជ្ញាកណ្តាលក៏ផ្លុំកញ្ចែ ហើយខ្សែការពារក៏បានយកដៃកាន់បាល់។ អ្វីដែលធ្វើឱ្យយើងខឹងខ្លាំងគឺការពន្យល់នៅលើទីលាន។ អាជ្ញាកណ្តាលបានប្រាប់កីឡាករយើងថាវាជា «កំហុសកូនក្មេង» ហើយគាត់ក៏មិនអោយបាល់ពិន័យ ១១ម៉ែត្រនោះទេ ដែលវាកំពុងស្ថិតក្នុការប្រកួតវគ្គ1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ វាជាការពន្យល់ដ៏គួរឲ្យរន្ធត់មួយ។ កំហុសរបស់កូនក្មេង កំហុសរបស់មនុស្សពេញវ័យ ទោះជាអ្វីក៏ដោយ ពួកយើងមានអារម្មណ៍ខឹងពីព្រោះវាជាការសម្រេចចិត្តដ៏ធំមួយដែលប្រឆាំងនឹងយើង»៕