Mourinho បញ្ជាក់​ពី​ពេលវេលា​វិល​ចូល​ការងារ​វិញ

0

លោក Jose Mourinho បាន​រំពឹង​ទុក​អំពី​ការ​វិល​ត្រលប់​មក​ធ្វើ​គ្រូបង្វឹក​វិញ​នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​ចាក​ចេញពី​ក្លឹ​ប Roma កាលពី​ខែមករា​។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​លោក Jose Mourinho បាន​ចូល​មើល​ការ​ប្រកួត​របស់​ក្លឹ​ប​នៅ​លី​គ​ព័រ​ទុ​យ​ហ្គា​ល់​ដោយ​រួម​មាន Sporting CP, Benfica, និង Vitoria Setubal​។ សកម្មភាព​ទាំងអស់​បាន​បង្ហាញ​អោយ​ឃើញ​នូវ​សញ្ញា​អំពី​ឱកាស​ដែល​គាត់​នឹង​វិល​ត្រលប់​មក​ដឹកនាំ​វិញ​។

នៅ​ក្នុង​បទ​សម្ភាស៍​មួយ​ជាមួយនឹង Record លោក Jose Mourinho បាន​ឆ្លើយ​ទាក់ទង​នឹង​អនាគត​របស់​គាត់​ជាមួយ​ក្លឹ​ប​នៅ​ព័រ​ទុ​យ​ហ្គា​ល់​ថា​៖ «​កាលពីមុន គឺ​ពិតមែន​។ មាន​តែ​ព្រះ​ទេ​ដែល​ដឹង​អំពី​អនាគត​ខ្ញុំ​។ ខ្ញុំ​រស់នៅ​ជិត​ទីក្រុង Lisbon​។ ធ្វើ​ដំណើរ​ទៅ​កាន់ [Estadio] da Luz និង​ទៅ Alvalade [​កីឡដ្ឋាន​] គឺ​ងាយស្រួល វា​ប្រើ​ពេល​តែ ២០​នាទី ហើយ​ខ្ញុំ​នឹង​ទៅ​ដល់ទី​នោះ​។ ប្រសិនបើ​ខ្ញុំ​អាច​ហ្វឹកហាត់​នៅ​ថ្ងៃស្អែក​បាន ខ្ញុំ​នឹង​ធ្វើ​វា​ភ្លាម ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ទទេ នៅ​ពេល​ដែល​ខ្ញុំ​មិន​បាន​ហ្វឹកហាត់​។ ខ្ញុំ​ប្រហែលជា​វិល​ត្រលប់​ទៅ​ដឹកនាំ​វិញ​នៅ​រដូវក្តៅ​នេះ ហើយ​ខ្ញុំ​នឹង​ធ្វើការ​សម្រេចចិត្ត​ដ៏​ល្អ​មួយ​»៕