យោងតាមការចេញផ្សាយរបស់ O Dia បានអោយដឹងថាក្លឹប Arsenal បានចេញមកប្រជែងជាមួយនឹងក្លឹប Manchester United ក្នុងការធានាបានការចុះហត្ថលេខាយកខ្សែបម្រើ Joao Gomes របស់ក្លឹប Wolves នៅទីផ្សារដោះដូររដូវក្តៅនេះ។
ក្លឹបយក្សទាំង ២នៅ Permier League សម្លឹងរកមើលខ្សែបម្រើដែលមានគុណភាពសម្រាប់ត្រៀមរដូវកាល ២០២៤-២៥ ហើយក៏បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការផ្ទេរយកតារាឆ្នើមរបស់ក្លឹប Wolves ដែលមានតម្លៃខ្លួនប្រមាណ ៤០លានផោន៕