យោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹប Liverpool អាចនឹងអនុញ្ញាតអោយកីឡាករ Mohamed Salah ចាកចេញ ខណៈពេលដែលការវិលត្រលប់មកវិញរបស់លោក Michael Edwards ដែលបានរាយការណ៍ថាគាត់បានត្រៀមនៅឈ្មោះកីឡាករ ៣រូប ដែលអាចនឹងមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិអេហ្ស៊ីបម្នាក់នេះ។
កីឡាករ Salah បានពង្រឹងតំណែងរបស់គាត់ក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ដែលក្លឹប Liverpool បានទិញមក នឹងបានដើរតួរយ៉ាងសំខាន់ក្នុងការជួយក្លឹបអោយទទួលបានជោគជ័យចាប់តាំងពីបានចូលរួមជាមួយក្រុមរបស់លោក Jurgen Klopp ក្នុងឆ្នាំ២០១៧។ បើទោះបីជា Salah មានឥទ្ធិពលយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៥ ដែលធ្វើអោយមានការគិតអំពីអនាគតរបស់គាត់។
របាយការណ៍បានបង្ហាញថាកីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ គួរបញ្ជាក់ថាក្លឹប Liverpool ធ្លាប់បានច្រានចោលនៅសំណើរមានតម្លៃ ២០០លានផោនសម្រាប់ការផ្ទេរយកកីឡាករ Salah កាលពីឆ្នាំមុន។ ឥឡូវនេះ ដោយមាន Edwards ជាប្រធាន អាចនឹងអនុញ្ញាតអោយកីឡាករ Salah ទទួលយកនូវឱកាសនៅមជ្ឈឹមបូព៌ា ដោយក្នុងនោះក្លឹប Al-Ittihad ជាគោលដៅនៃការផ្ទេរមួយនេះ៕