យោងតាមការចេញផ្សាយរបស់ Rudy Galetti បានអោយដឹងថាអនាគតរបស់លោក Max Allegri មិនមានការផ្លាស់ប្តូរនោះទេ ទោះបីជាគាត់បានដឹកនាំក្លឹប Juventus យកឈ្នះទៅលើក្រុម Fiorentina ក៏ដោយ គឺគាត់នឹងចាកចេញពីក្លឹប Juventus នៅខែមិថុនាខាងមុខ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះចង់បញ្ចប់នៅតួនាទីរបស់គាត់ដោយទទួលបាននៅកៅអី UCL សម្រាប់រដូវកាលក្រោយ និងពានចុងក្រោយ (Coppa Italia) ដែលជាពានទី ១២របស់គាត់ជាមួយនឹងក្លឹប Juventus៕