Rodrygo ប្រាប់​ពី​មូលហេតុ​មិន​ព្រម​ផ្ទេរ​ទៅ Liverpool

0

តារា​ឆ្នើម​របស់​ក្លឹ​ប Real Madrid កីឡាករ Rodrygo បាន​ពន្យល់​ពី​មូលហេតុ​ដែល​កាលពី​ឆ្នាំ ២០១៧ គាត់​បាន​ច្រានចោល​ឱកាស​ដើម្បី​ចូលរួម​ជាមួយ Liverpool ក្នុង​ការ​ចរចារ​តម្លៃ​ផ្ទេរ ៣​លាន​អឺ​រ៉ូ​។

កីឡាករ Rodrygo បាន​និយាយ​ថា​៖ «​ពួក​យើង​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​មួយ​នេះ​បាន​ទេ ពីព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើ​វា​។ ខ្ញុំ​ចង់​ស្នាក់​នៅ Santos ទោះបីជា​ការ​ផ្តល់​ជូន​នេះ​ល្អ​ក៏​ដោយ​។ អ្វី​ដែល​គេ​សន្យា​នឹង​ខ្ញុំ​ក៏​ល្អ​សម្រាប់​អាជីព​របស់ខ្ញុំ​ដែរ​។ វា​តែងតែ​ជា​សុបិន​របស់ខ្ញុំ​ក្នុង​ការ​លេង​នៅ​អឺរ៉ុប​។ អ្វី​គ្រប់យ៉ាង​គឺ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​បំណងប្រាថ្នា​របស់ខ្ញុំ​បាន​បញ្ជាក់​កាន់តែ​ខ្លាំង​។ ខ្ញុំ​ចង់​បន្ត​នៅ Santos និង​បង្កើត​ប្រវត្តិសាស្ត្រ​បន្តិច​នៅ​ក្លឹ​ប​។ ហើយ​នោះ​ជា​អ្វី​ដែល​បាន​កើតឡើង ខ្ញុំ​អាច​បំពេញ​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ​ក្នុង​ការ​លេង​ឱ្យ Santos ។ ប៉ុន្តែ​វា​ជា​ការ​ពិត ខ្ញុំ​ស្ទើរតែ​បាន​ទៅ Liverpool»៕