យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកកីឡាកររបស់ Lazio និងជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប West Ham កីឡាករ Felipe Anderson ដោយគ្មានតម្លៃខ្លួនសម្រាប់រដូវកាលក្រោយ។
ក្លឹបកំពុងស្ថិតនៅក្នុងតំណាក់កាលចុងក្រោយនៃការរៀបចំដាក់សំណើរផ្លូវការសម្រាប់កីឡាករ ហើយការនិយាយព្រមព្រៀងគ្នានឹងកើតឡើងនាពេលឆាប់ៗខាងមុខ៕