កីឡាករ Christian Pulisic កាន់តែខិតជិតក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan ដែលជាលក្ខខណ្ឌនៅក្នុងកុងត្រាបច្ចុប្បន្នរបស់គាត់។
កីឡាករសញ្ជាតិអាមេរិកទើបតែផ្ទេរមកកាន់ San Siro កាលពីរដូវក្តៅ ២០២៣។ តម្លៃ ២០លានអឺរ៉ូ ដែលក្លឹបបានចំណាយអោយក្លឹប Chelsea ក្នុងការនាំយករូបគាត់មកកាន់អ៊ីតាលី។
នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាក្លឹប AC Milan កំពុងរៀបចំបន្តកិច្ចព្រមព្រៀងរបស់កីឡាករ Pulisic ។ កុងត្រារបស់គាត់មានសុពលភាពដល់ឆ្នាំ ២០២៧ ប៉ុន្តែនៅក្នុងកុងត្រានោះក៏មានជម្រើសក្នុងការបន្ត ១២ខែថែមទៀត។ ខាងក្លឹប Milan បានធ្វើការជ្រើសរើសប្រើប្រាស់នៅលក្ខខណ្ឌមួយនេះហើយសម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលធ្វើអោយគាត់បន្តស្នាក់នៅជាមួយក្លឹបនៅអ៊ីតាលីដល់ឆ្នាំ២០២៨៕