យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បានបញ្ជូនក្រុមការងារទៅតាមដានកីឡាករ Franco Mastantuono ជាច្រើនដងមកហើយ។ ផែនការរបស់ពួកគេនឹងធ្វើដូចគ្នានេះទៀតនៅពេលអនាគត។
គ្រាប់ពេជ្ររបស់ក្លឹប River Plate មួយនេះត្រូវបានតាមដានអោយក្លឹបមួយចំនួននៅតំបន់អឺរ៉ុបដូចជាក្លឹប PSG (ប៉ុន្តែមិនមានជាអាទិភាពចំបងនោះទេ) និងក្លឹប Chelsea។ តម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ៤៥លានអឺរ៉ូ៕