អ្នកចាត់ការ Erik ten Hag របស់ក្លឹប Manchester United អាចនឹងចាកចេញពីក្លឹបនៅពេលខាងមុខ ហើយលោក Thiago Motta ត្រូវបានកត់សំគាល់ថាជាអ្នកមកជំនួសកន្លែង។ បើយោងតាមការចេញរបស់លោក Alfredo Pedulla អ្នកសារព័ត៌មានកីឡាបានអោយដឹងថាក្លឹបនៅ Premier League មួយនេះបានសម្លឹងឃើញអ្នកចាត់ការរបស់ក្លឹប Bologna ដែលនៅពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតំបន់អឺរ៉ុប។
តាមប្រភពដដែលបានអោយដឹងថាបុរសវ័យ ៤១ឆ្នាំរូបនេះត្រូវបានផ្តល់តម្លៃយ៉ាងខ្លាំងដោយខាងក្លឹប Manchester United ប៉ុន្តែមិនទាន់មាននីតិវិធីផ្លូវការណាមួយត្រូវបានធ្វើនោះទេ។ ទីផ្សារដោះដូរនារដូវក្តៅខាងមុខជាពេលវេលាដ៏សំខាន់របស់ក្លឹប Manchester United ដែលត្រូវធ្វើការរុះរើក្រុម ដើម្បីធ្វើការប្រជែងពាន។ លោក Erik ten Hag អាចនឹងត្រូវបណ្តេញចេញនៅចុងរដូវកាល ពីព្រោះគាត់មិនអាចទទួលបានអ្វីសោះសម្រាប់រដូវកាលនេះ៕