បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Arteta បានរំលឹកដល់រឿងអនាគតរបស់កីឡាករ Partey ថា៖
“Partey បាននិយាយថាគាត់សប្បាយចិត្តនៅទីនេះ? គាត់គួរតែមានអនាគតល្អនៅទីនេះ ពីព្រោះពួកយើងប្រកួតដើម្បីរឿងដ៏ធំ។ គាត់ជាកីឡាករកំពូល គាត់នៅសល់កុងត្រាជាមួយយើងចំនួនមួយឆ្នាំទៀត ហើយខ្ញុំពិតជារីករាយជាមួយ Thomas”៕