លោក Amorim បង្ហាញភាពស្ទាក់ស្ទើរទៅលើអនាគតខ្លួននៅ Sporting

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano អ្នកសារព័ត៌មានកីឡាបានអោយដឹងថាលោក Ruben Amorim គ្រូបង្វឹករបស់ក្លឹប Sporting បាននិយាយអំពីអនាគតរបស់គាត់ថា៖

“ខ្ញុំមិនអាចធានាបាននោះទេ ថាខ្ញុំនឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Sporting នៅរដូវកាលក្រោយ។ ខ្ញុំមិនអាចនិយាយរឿងនេះដូចគ្នា ទៅនឹង Xabi Alonso ដែលបាននិយាយ។ ពួកយើងមានពេលដើម្បីពិភាក្សាអំពីអនាគតរបស់ខ្ញុំ ហើយពួកយើងនឹងធ្វើវានៅពេលដល់ត្រឹមត្រូវមួយ។ នៅពេលនេះយើងត្រូវផ្តោតទៅលើការឈ្នះពាន បន្ទាប់មកយើងនឹងឃើញថាមានអ្វីកើតឡើង”៕