Dortmund ផ្ទេរយក Sancho ជាអចិន្ត្រៃយ៍ ប៉ុន្តែត្រូវជួបបញ្ហាមួយនេះ

0

បរទេស៖ ចាប់តាំងពីត្រលប់មកកាន់ក្លឹប Dortmund វិញ កីឡាករ Sancho បាននឹងកំពុងស្វែងរកនៅទម្រង់លេងរបស់ខ្លួនត្រលប់មកវិញ។ បើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Dortmund មានការចាប់អារម្មណ៍ក្នុងការរក្សាទុកខ្សែបម្រើស្លាបនេះ ប៉ុន្តែការចរចាជាមួយនឹងក្លឹប United ហាក់មានឧបសគ្គ ដោយសារតែក្លឹបបិសាចក្រហមទាមទារតម្លៃប្រមាណ ៤០លានអឺរ៉ូ។

ដោយត្រូវបានដកចេញពីការប្រកួតដោយលោក Erik ten Hag កាលនៅក្លឹប United បានអោយកីឡាករ Sancho ធ្វើការផ្ទេរក្នុងការលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹបដើមរបស់ខ្លួនវីញការពីខែមករា។ កិច្ចព្រមព្រៀងខ្ចីជើងនេះមានតម្លៃ ៤លានអឺរ៉ូ ដោយមិនមានដាក់បញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់នោះទេ ដែលបង្ខំអោយក្លឹប Dortmund ត្រូវធ្វើការពិភាក្សាជាមួយនឹងក្លបឹ United​ ម្តងទៀតចំពោះការផ្ទេរជាអចិន្ត្រៃយ៍។

កាលពីមុនក្លឹប Dortmund មានឆន្ទៈក្នុងការចំណាយ ៣០លានផោន ដើម្បីអាចចុះហត្ថលេខាយករូបគាត់ ហើយវាទាបជាងអ្វីដែលក្លឹប Man Utd បានចំណាយក្នុងការទិញគាត់ពី Dortmund មកក្នុងឆ្នាំ ២០២១ ក្នុងតម្លៃ ៧១លនាផោន។ វាត្រូវបានដឹងថាការផ្ទេរជាអចិន្ត្រៃយ៍ មិនអាចកើតឡើងបានដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប ប៉ុន្តែខាងក្លឹប Dortmund នៅតែសម្លឹងមើលការខ្ចីជើងក្នុងរយៈពេលវែង។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប United នៅតែរំពឹងថានឹងទាមទារថ្លៃខ្ចីជលងដ៏ខ្ពស់មួយ ដោយរួមបញ្ចូលទាំងកាតព្វកិច្ចក្នុងការទិញផ្តាច់ទៀតផង។

ទោះបីជាមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គាត់ក៏ដោយ ក៏កីឡាករ Sancho នៅតែផ្តោតលើការប្រកួតរបស់គាត់នៅ Dortmund ដោយមានគោលបំណងចង់បញ្ចុះបញ្ចូលក្លឹបឱ្យបំពេញតាមការទាមទាររបស់ក្លឹប Man Utd ឬទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបផ្សេងទៀត។ ជាមួយនឹងពាក្យចចាមអារ៉ាមដែលថាមានក្លឹបនៅអារ៉ាប៊ីសាអូឌីតត្រៀមនៅកញ្ចប់ថវិកាយ៉ាងច្រើនសម្រាប់ការដោះដូររដូវក្តៅ ក្រោយការដោះដូរខែមករាមានភាពតិចតួច។ ការផ្ទេរបន្ទាប់របស់កីឡាករ Sancho អាចជាការផ្លាស់ប្តូរដ៏ធំមួយរបស់អាជីពកីឡាករវ័យ ២៤ឆ្នាំរូបនេះ។ កុងត្រាបច្ចុប្បន្នរបស់គាត់នៅ Old Trafford មានសុពលភាពដល់ឆ្នាំ២០២៦ ដោយក្នុងនោះមានជម្រើសក្នុងការពន្យាថែម ១២ខែទៀត៕