កត្តាមួយនេះ ធ្វើអោយ Barca មិនអាចផ្ទេរយកកីឡាករ Alex Baena បាននោះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាចំណាប់អារម្មណ៍របស់ Barcelona លើកីឡាករ Alex Baena របស់ Villarreal ត្រូវបានរារាំងដោយឧបសគ្គផ្នែកហិរញ្ញវត្ថុ។ ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែបម្រើរូបនេះក៏ដោយ ក៏ក្លឹបកាតាឡានទំនងជាមិនផ្ទេរយករូបគាត់បាននៅរដូវក្តៅនេះទេ។

កីឡាករ Baena មានវ័យ ២២ ឆ្នាំ ដែលមានលក្ខខណ្ឌផ្តាច់កុងត្រាតម្លៃប្រហែល ៦០លានអឺរ៉ូ ដែលវាលើសពីសមត្ថភាពហិរញ្ញវត្ថុរបស់ក្លឹប Barcelona នាពេលបច្ចុប្បន្ននេះ។

លើសពីនេះទៀត អាទិភាពនៃការផ្ទេររបស់ក្លឹប Barcelona សម្រាប់ទីផ្សារនាពេលខាងមុខ គឺផ្តោតលើការទទួលបានខ្សែបម្រើ និងខ្សែបម្រើស្លាបឆ្វេង ខណៈដែលតំណែងរបស់កីឡាករ Baena ធ្វើអោយគាត់កាន់តែស្ថិតនៅឆ្ងាយពីបញ្ជីដែលក្លឹបចង់បាន៕