បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Burnley បានព្រមព្រៀងក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិហូឡង់ Shurandy Sambo ដោយគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខ។
ត្រូវបានគេដឹងថាគាត់នឹងចុះហត្ថលេខាទៅលើកុងត្រាមានរយៈពេល ៤ឆ្នាំជាមួយ Burnley។ កីឡាករ Sambo ត្រៀមក្នុងការចាកចេញពីក្លឹប PSV Eindhoven ដោយគ្នាតម្លៃខ្លួន ដើម្បីមកចាប់អាជីពថ្មីនៅទឹកដីអង់គ្លេស៕