បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Liverpool បានរាយការណ៍អំពីការចរចាដើម្បីតែងតាំងលោក Ruben Amorim ជាអ្នកចាត់ការថ្មីរបស់ក្លឹប។ លោក Amorim ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹប Sporting CP មានតម្លៃផ្តាច់កុងត្រាប្រមាណ ២០លានអឺរ៉ូ ដែលអាចអនុញ្ញាតអោយគាត់ចាកចេញទៅកាន់ក្លឹបនៅក្រៅប្រទេសបាន។
កាលពីមុនក្លឹប Liverpool បានធ្វើការពិចារណាទៅលើលោក Xabi Alonso ដែលជាគ្រូបង្វឹកក្លឹប Bayer Leverkusen ជាគោលដៅអទិភាព។ ទោះបីជាយ៉ាងណាកីឡាករ Alonso បានធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់ដោយបន្តនៅដឹកនាំក្លឹបនៅ Bundesliga ដែលធ្វើអោយខាងក្លឹប Liverpool ត្រូវស្វែងរកនៅជម្រើសថ្មី។ ការចរចាជាមួយភ្នាក់ងាររបស់លោក Amorim ដែលគាត់ក៏ជាភ្នាក់ងាររបស់កីឡាករ Luiz Diaz របស់ក្លឹប Liverpool ដែលនោះ បានកំពុងបន្ត។ ទោះបីជាយ៉ាងណាក្លឹប Liverpool មិនអាចរំពឹងទុកថានឹងមិនអាចធ្វើការតែងតាំងគាត់បានចុងបញ្ចប់នៃរដូវកាលនេះទេ៕